Frienddy
ទំព័រមុខ ប្រព័ន្ធ សេវាកម្ម តម្លៃ អំពីយើង ទំនាក់ទំនង
ខ្មែរEN ចូលគណនី ចាប់ផ្តើមប្រើ
ទំព័រមុខ / គោលការណ៍ឯកជនភាព

គោលការណ៍ឯកជនភាព

ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 11/10/2026

លក្ខខណ្ឌប្រើប្រាស់ គោលការណ៍ឯកជនភាព គោលការណ៍សងប្រាក់វិញ

គោលការណ៍នេះពន្យល់ថា Frienddy (frienddy.biz) ប្រមូល ប្រើ និងការពារព័ត៌មានរបស់អ្នកដូចម្តេច នៅពេលអ្នកចូលមើលគេហទំព័រ ឬប្រើប្រព័ន្ធរបស់យើង។

១. ព័ត៌មានដែលយើងប្រមូល

  • ព័ត៌មានគណនី៖ ឈ្មោះ អ៊ីមែល លេខទូរស័ព្ទ និងពាក្យសម្ងាត់ ដែលរក្សាទុកជាទម្រង់អ៊ិនគ្រីប (Hash)។ យើងមិនអាចមើលឃើញពាក្យសម្ងាត់របស់អ្នកទេ។
  • ទិន្នន័យអាជីវកម្ម៖ អ្វីៗដែលអ្នក និងក្រុមការងាររបស់អ្នកបញ្ចូលក្នុងប្រព័ន្ធ ដូចជា ទំនិញ ការលក់ អតិថិជន សិស្ស បុគ្គលិក និងរូបភាពដែលអ្នក Upload។
  • ព័ត៌មានការទូទាត់៖ លេខប្រតិបត្តិការ ចំនួនទឹកប្រាក់ កញ្ចប់ និងស្ថានភាពការបង់ប្រាក់។ ការបង់ប្រាក់ធ្វើឡើងតាម ABA PayWay (KHQR)។ យើង មិន ទទួល ឬរក្សាទុកលេខកាត លេខគណនីធនាគារ ឬលេខ PIN របស់អ្នកទេ។
  • Telegram (បើអ្នកភ្ជាប់)៖ Telegram ID និងឈ្មោះអ្នកប្រើ Telegram ដើម្បីផ្ញើរបាយការណ៍ និងការជូនដំណឹងទៅអ្នក។
  • ព័ត៌មានបច្ចេកទេស៖ អាសយដ្ឋាន IP ក្នុងកំណត់ហេតុសកម្មភាព (ឧ. ការចូលគណនី) និងពេលអ្នកផ្ញើទម្រង់ទំនាក់ទំនង ដើម្បីការពារសុវត្ថិភាព និងការរំលោភបំពាន។
  • ព័ត៌មានដែលអ្នកផ្ញើមកយើង៖ សំណើតាមទម្រង់ទំនាក់ទំនង និងមតិរបស់អ្នកអំពី Frienddy។

២. របៀបដែលយើងប្រើព័ត៌មាន

  • ដើម្បីផ្តល់ និងដំណើរការប្រព័ន្ធដែលអ្នកបានជាវ។
  • ដើម្បីដំណើរការការបង់ប្រាក់ ចេញវិក្កយបត្រ និងបញ្ជាក់កញ្ចប់របស់អ្នក។
  • ដើម្បីឆ្លើយតបសំណួរ និងផ្តល់ជំនួយបច្ចេកទេស។
  • ដើម្បីការពារគណនី រកឃើញការប្រើប្រាស់ខុស និងកែលម្អប្រព័ន្ធ។
  • ដើម្បីផ្ញើការជូនដំណឹងសំខាន់ៗ (ឧ. ការផុតកំណត់កញ្ចប់)។ របាយការណ៍ប្រចាំថ្ងៃតាម Telegram អាចបិទបានគ្រប់ពេល។

យើង មិនលក់ ព័ត៌មានរបស់អ្នកឱ្យភាគីណាមួយឡើយ ហើយមិនប្រើទិន្នន័យអាជីវកម្មរបស់អ្នកសម្រាប់ការផ្សាយពាណិជ្ជកម្មទេ។

៣. អ្នកដែលយើងចែករំលែកព័ត៌មានជាមួយ

  • ធនាគារ ABA (PayWay)៖ ដើម្បីដំណើរការការបង់ប្រាក់តាម KHQR។
  • Telegram៖ តែក្នុងករណីអ្នកជ្រើសភ្ជាប់គណនី Telegram ប៉ុណ្ណោះ។
  • អ្នកផ្តល់សេវា Hosting៖ ក្រុមហ៊ុនដែលយើងជួល Server សម្រាប់រក្សាទុកប្រព័ន្ធ និងទិន្នន័យ។
  • អាជ្ញាធរ៖ តែនៅពេលច្បាប់តម្រូវ ឬមានដីកាតាមផ្លូវច្បាប់ប៉ុណ្ណោះ។

៤. ទិន្នន័យអតិថិជនរបស់អ្នក

ទិន្នន័យដែលអ្នកបញ្ចូលអំពីអតិថិជន សិស្ស ឬបុគ្គលិករបស់អ្នក ជាកម្មសិទ្ធិរបស់អ្នក។ Frienddy គ្រាន់តែរក្សាទុក និងដំណើរការវាជំនួសអ្នកប៉ុណ្ណោះ។ អ្នកទទួលខុសត្រូវក្នុងការប្រមូលទិន្នន័យទាំងនោះដោយស្របច្បាប់ ហើយបញ្ចូលតែព័ត៌មានដែលចាំបាច់សម្រាប់អាជីវកម្មរបស់អ្នក។

៥. សុវត្ថិភាព

  • ការតភ្ជាប់ទាំងអស់ត្រូវបានអ៊ិនគ្រីបតាម HTTPS។
  • ពាក្យសម្ងាត់ត្រូវបានរក្សាទុកជាទម្រង់ Hash។
  • ទិន្នន័យអាជីវកម្មនីមួយៗត្រូវបានបំបែកដាច់ពីគ្នា។ មានតែសមាជិកដែលអ្នកអញ្ជើញ ទើបអាចចូលមើលបាន តាមតួនាទីដែលអ្នកកំណត់។

គ្មានប្រព័ន្ធណាមួយមានសុវត្ថិភាព ១០០% ទេ។ ប្រសិនបើមានហេតុការណ៍ដែលប៉ះពាល់ដល់ទិន្នន័យរបស់អ្នក យើងនឹងជូនដំណឹងទៅអ្នកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

៦. រយៈពេលរក្សាទុកទិន្នន័យ

  • យើងរក្សាទុកទិន្នន័យរបស់អ្នក ដរាបណាគណនីរបស់អ្នកនៅដំណើរការ។
  • ប្រសិនបើកញ្ចប់ផុតកំណត់ ទិន្នន័យនៅតែអាចមើលបានយ៉ាងហោចណាស់ ៩០ ថ្ងៃ។ បន្ទាប់មក វាអាចត្រូវលុបចោល ក្រោយពេលយើងជូនដំណឹងទៅអ្នក។
  • ពេលអ្នកស្នើសុំលុបគណនី យើងនឹងលុបទិន្នន័យរបស់អ្នកក្នុងរយៈពេល ៣០ ថ្ងៃ។ កំណត់ត្រាការបង់ប្រាក់អាចត្រូវរក្សាទុកបន្ថែម តាមដែលច្បាប់ពន្ធដារ និងគណនេយ្យតម្រូវ។

៧. សិទ្ធិរបស់អ្នក

  • មើល និងកែប្រែព័ត៌មានគណនីរបស់អ្នកនៅទំព័រ «ប្រវត្តិរូប»។
  • នាំចេញទិន្នន័យជា CSV បានគ្រប់ពេល ពីម៉ឺនុយនីមួយៗ។
  • ផ្តាច់ Telegram ឬបិទរបាយការណ៍ប្រចាំថ្ងៃបានគ្រប់ពេល។
  • ដកការអនុញ្ញាតឱ្យបង្ហាញមតិរបស់អ្នកលើគេហទំព័រ។
  • ស្នើសុំលុបគណនី និងទិន្នន័យរបស់អ្នក ដោយទាក់ទងមកយើង។

៨. Cookies

យើងប្រើតែ Cookie ចាំបាច់ ដើម្បីរក្សាការចូលគណនី និងភាសាដែលអ្នកជ្រើសរើសប៉ុណ្ណោះ។ យើងមិនប្រើ Cookie សម្រាប់តាមដាន ឬការផ្សាយពាណិជ្ជកម្មទេ។

៩. កុមារ

Frienddy ត្រូវបានបង្កើតសម្រាប់ម្ចាស់អាជីវកម្ម និងបុគ្គលិក។ យើងមិនបើកគណនីឱ្យកុមារអាយុក្រោម ១៨ ឆ្នាំទេ។ ប្រព័ន្ធសាលារៀនអាចរក្សាទុកព័ត៌មានសិស្ស ដែលបញ្ចូលដោយសាលា ហើយសាលាទទួលខុសត្រូវលើការប្រមូលព័ត៌មាននោះ។

១០. ការផ្លាស់ប្តូរគោលការណ៍

យើងអាចកែប្រែគោលការណ៍នេះតាមពេលវេលា។ ការផ្លាស់ប្តូរសំខាន់ៗ នឹងត្រូវជូនដំណឹងតាមអ៊ីមែល ឬនៅក្នុងប្រព័ន្ធ។

១១. ទំនាក់ទំនង

សម្រាប់សំណួរ ឬសំណើទាក់ទងនឹងឯកជនភាព សូមទាក់ទង៖

  • អ៊ីមែល៖ support@frienddy.biz
  • ទូរស័ព្ទ៖ +855 12 246 344
  • Telegram៖ https://t.me/frienddybiz
Frienddy

កម្មវិធីគ្រប់គ្រងអាជីវកម្មងាយស្រួល តម្លៃសមរម្យ បង្កើតឡើងសម្រាប់កម្ពុជា។ គណនីតែមួយ ប្រើបានច្រើនប្រព័ន្ធ — បង់ប្រចាំខែ ឬប្រចាំឆ្នាំតាម ABA KHQR។

ប្រព័ន្ធ
ប្រព័ន្ធគ្រប់គ្រងសាលារៀនប្រព័ន្ធគ្រប់គ្រងហាងបញ្ចាំប្រព័ន្ធគ្រប់គ្រងប្រាក់កម្ចី / ចងការប្រព័ន្ធគ្រប់គ្រងហាងកាហ្វេប្រព័ន្ធគ្រប់គ្រងភោជនីយដ្ឋាន ប្រព័ន្ធទាំងអស់ →
សេវាកម្ម
រចនា និងបង្កើតគេហទំព័រប្រព័ន្ធគ្រប់គ្រងតាមតម្រូវការTelegram Mini App និង Bot សម្រាប់អាជីវកម្មកម្មវិធីទូរស័ព្ទ Android និង iOSហាងអនឡាញ (E-commerce)ភ្ជាប់ប្រព័ន្ធទូទាត់ ABA PayWay / KHQR
Frienddy
អំពីយើង សេវាកម្ម តម្លៃ ទំនាក់ទំនង លក្ខខណ្ឌប្រើប្រាស់ គោលការណ៍ឯកជនភាព គោលការណ៍សងប្រាក់វិញ ចូលគណនី
ទំនាក់ទំនង
+855 12 246 344 support@frienddy.biz Telegram ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា
© 2026 Frienddy · frienddy.biz រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រុមហ៊ុន ហ្វ្រែនឌី (Frienddy)