Frienddy
ទំព័រមុខ ប្រព័ន្ធ សេវាកម្ម តម្លៃ អំពីយើង ទំនាក់ទំនង
ខ្មែរEN ចូលគណនី ចាប់ផ្តើមប្រើ
ទំព័រមុខ / គោលការណ៍សងប្រាក់វិញ

គោលការណ៍សងប្រាក់វិញ

ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 11/10/2026

លក្ខខណ្ឌប្រើប្រាស់ គោលការណ៍ឯកជនភាព គោលការណ៍សងប្រាក់វិញ

យើងចង់ឱ្យអ្នកបង់ប្រាក់ដោយទំនុកចិត្ត។ គោលការណ៍នេះពន្យល់ពីការបង់ប្រាក់ ការបញ្ឈប់ការប្រើប្រាស់ និងការសងប្រាក់វិញ សម្រាប់កញ្ចប់ជាវរបស់ Frienddy (frienddy.biz)។

១. សាកមើលមុនពេលទិញ

ប្រព័ន្ធនីមួយៗមាន គំរូសាកល្បង ដែលអ្នកអាចចុចមើលបានដោយមិនចាំបាច់ចុះឈ្មោះ ឬបង់ប្រាក់។ សូមសាកមើលឱ្យប្រាកដថាប្រព័ន្ធនោះសមនឹងអាជីវកម្មរបស់អ្នក មុនពេលទិញ។

២. របៀបបង់ប្រាក់

  • អ្នកបង់ប្រាក់មុន ជាប្រចាំខែ ឬប្រចាំឆ្នាំ តាម ABA KHQR។
  • គ្មានការកាត់ប្រាក់ដោយស្វ័យប្រវត្តិទេ។ អ្នកបង់ម្តងៗដោយខ្លួនឯង ដូច្នេះមិនមានការកាត់លុយដោយមិនដឹងខ្លួនឡើយ។
  • ការបញ្ចុះតម្លៃ ៥០% សម្រាប់ខែដំបូង អនុវត្តតែលើការបង់ប្រាក់លើកដំបូងនៃអាជីវកម្មនីមួយៗប៉ុណ្ណោះ។

៣. ការធានាសងប្រាក់វិញ ៧ ថ្ងៃ

ប្រសិនបើអ្នកមិនពេញចិត្តនឹងប្រព័ន្ធ អ្នកអាចស្នើសុំប្រាក់វិញ ពេញចំនួន ក្នុងរយៈពេល ៧ ថ្ងៃ គិតពីការបង់ប្រាក់លើកដំបូងនៃអាជីវកម្មនោះ មិនថាជាកញ្ចប់ប្រចាំខែ ឬប្រចាំឆ្នាំឡើយ។ ចំនួនដែលសងវិញ គឺចំនួនដែលអ្នកបានបង់ពិតប្រាកដ បន្ទាប់ពីការបញ្ចុះតម្លៃ។

៤. កញ្ចប់ប្រចាំខែ

  • ក្រៅពីការធានា ៧ ថ្ងៃខាងលើ ការបង់ប្រចាំខែមិនអាចសងវិញបានទេ។
  • អ្នកអាចឈប់ប្រើបានគ្រប់ពេល ដោយគ្រាន់តែមិនបង់ខែបន្ទាប់។ ប្រព័ន្ធនៅតែដំណើរការរហូតដល់ចុងខែដែលអ្នកបានបង់។

៥. កញ្ចប់ប្រចាំឆ្នាំ

  • អ្នកអាចស្នើសុំប្រាក់វិញពេញចំនួន ក្នុងរយៈពេល ១៤ ថ្ងៃ បន្ទាប់ពីបង់ប្រាក់ប្រចាំឆ្នាំ។
  • ក្រោយ ១៤ ថ្ងៃ ការបង់ប្រចាំឆ្នាំមិនអាចសងវិញបានទេ ហើយប្រព័ន្ធនៅតែដំណើរការរហូតដល់ចុងឆ្នាំដែលអ្នកបានបង់។

៦. ករណីដែលយើងសងវិញជានិច្ច

  • អ្នកបានបង់ប្រាក់ពីរដងសម្រាប់កញ្ចប់តែមួយ។
  • អ្នកបានបង់ប្រាក់រួច ប៉ុន្តែកញ្ចប់មិនត្រូវបានបើកដំណើរការ ហើយយើងមិនអាចដោះស្រាយបានក្នុងរយៈពេល ៤៨ ម៉ោង។
  • ចំនួនទឹកប្រាក់ដែលបានកាត់ ខុសពីតម្លៃដែលបង្ហាញនៅពេលបង់ប្រាក់។

៧. ពេលប្រព័ន្ធមានបញ្ហាពីខាងយើង

ប្រសិនបើប្រព័ន្ធមិនអាចប្រើបានលើសពី ២៤ ម៉ោងជាប់គ្នា ដោយសារបញ្ហាពីខាងយើង យើងនឹងបន្ថែមថ្ងៃប្រើប្រាស់ជូនអ្នកដោយឥតគិតថ្លៃ ស្មើនឹងរយៈពេលដែលប្រព័ន្ធមានបញ្ហា។

៨. សេវាកម្មដែលមិនស្ថិតក្នុងគោលការណ៍នេះ

ការអភិវឌ្ឍកម្មវិធីតាមតម្រូវការ គេហទំព័រ ឬសេវាកម្មផ្សេងៗ ដែលមានតម្លៃដាច់ដោយឡែក គឺអនុវត្តតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាសម្រាប់គម្រោងនីមួយៗ។

៩. របៀបស្នើសុំប្រាក់វិញ

សូមទាក់ទងមកយើង ដោយភ្ជាប់ព័ត៌មានខាងក្រោម៖

  • ឈ្មោះ និងអ៊ីមែលគណនី
  • លេខប្រតិបត្តិការ (មាននៅទំព័រ «វិក្កយបត្រ»)
  • មូលហេតុ (ជួយយើងកែលម្អ)

យើងនឹងឆ្លើយតបក្នុងរយៈពេល ២ ថ្ងៃធ្វើការ។ ការសងប្រាក់ដែលបានអនុម័ត នឹងផ្ទេរចូលគណនី ABA ឬគណនីធនាគារដែលអ្នកបានប្រើបង់ ក្នុងរយៈពេល ៧ ថ្ងៃធ្វើការ។ បន្ទាប់ពីសងប្រាក់វិញ កញ្ចប់នោះនឹងត្រូវបញ្ឈប់។

១០. ទំនាក់ទំនង

  • អ៊ីមែល៖ support@frienddy.biz
  • ទូរស័ព្ទ៖ +855 12 246 344
  • Telegram៖ https://t.me/frienddybiz
Frienddy

កម្មវិធីគ្រប់គ្រងអាជីវកម្មងាយស្រួល តម្លៃសមរម្យ បង្កើតឡើងសម្រាប់កម្ពុជា។ គណនីតែមួយ ប្រើបានច្រើនប្រព័ន្ធ — បង់ប្រចាំខែ ឬប្រចាំឆ្នាំតាម ABA KHQR។

ប្រព័ន្ធ
ប្រព័ន្ធគ្រប់គ្រងសាលារៀនប្រព័ន្ធគ្រប់គ្រងហាងបញ្ចាំប្រព័ន្ធគ្រប់គ្រងប្រាក់កម្ចី / ចងការប្រព័ន្ធគ្រប់គ្រងហាងកាហ្វេប្រព័ន្ធគ្រប់គ្រងភោជនីយដ្ឋាន ប្រព័ន្ធទាំងអស់ →
សេវាកម្ម
រចនា និងបង្កើតគេហទំព័រប្រព័ន្ធគ្រប់គ្រងតាមតម្រូវការTelegram Mini App និង Bot សម្រាប់អាជីវកម្មកម្មវិធីទូរស័ព្ទ Android និង iOSហាងអនឡាញ (E-commerce)ភ្ជាប់ប្រព័ន្ធទូទាត់ ABA PayWay / KHQR
Frienddy
អំពីយើង សេវាកម្ម តម្លៃ ទំនាក់ទំនង លក្ខខណ្ឌប្រើប្រាស់ គោលការណ៍ឯកជនភាព គោលការណ៍សងប្រាក់វិញ ចូលគណនី
ទំនាក់ទំនង
+855 12 246 344 support@frienddy.biz Telegram ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា
© 2026 Frienddy · frienddy.biz រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រុមហ៊ុន ហ្វ្រែនឌី (Frienddy)