ទំព័រមុខ / លក្ខណៈពិសេស
អ្វីដែល Frienddy ធ្វើបាន

លក្ខណៈពិសេស

មុខងារសម្រាប់ការលក់ ស្តុក ហាងម្ហូប គណនេយ្យ បុគ្គលិក សាលារៀន កម្ចី និងច្រើនទៀត — ជាភាសាខ្មែរ ប្រើលើទូរស័ព្ទ Tablet និងកុំព្យូទ័រ។

ផ្ទាំងលក់ (POS)

លក់បានលឿនលើកុំព្យូទ័រ Tablet ឬទូរស័ព្ទ។

  1. ១

    ស្កេនបាកូដ ឬស្វែងរក

    ស្កេនបាកូដដោយម៉ាស៊ីនស្កេន ឬវាយឈ្មោះទំនិញ ដើម្បីបញ្ចូលក្នុងវិក្កយបត្រភ្លាមៗ។

  2. ២

    ប្រភេទ និងរូបភាពទំនិញ

    ទំនិញបង្ហាញជារូបភាពតាមប្រភេទ ងាយស្រួលចុចលើ Tablet។

  3. ៣

    បញ្ចុះតម្លៃលើវិក្កយបត្រ

    បញ្ចុះតម្លៃលើវិក្កយបត្រនីមួយៗ ហើយសរុបគណនាឡើងវិញដោយខ្លួនឯង។

  4. ៤

    សាច់ប្រាក់ ABA ឬជំពាក់

    ជ្រើសរបៀបបង់ប្រាក់ពេលគិតលុយ។ ការលក់ជំពាក់ចូលបញ្ជីបំណុលអតិថិជន។

  5. ៥

    KHQR របស់ហាង

    បង្ហាញ QR ធនាគាររបស់ហាងលើអេក្រង់ ឲ្យអតិថិជនស្កេនបង់ចូលគណនីហាងផ្ទាល់។

  6. ៦

    បង្កាន់ដៃ

    បោះពុម្ពបង្កាន់ដៃភ្លាមៗក្រោយលក់ ជាមួយឈ្មោះ និងឡូហ្គោហាង។

ស្តុក និងការទិញចូល

ដឹងថាទំនិញនៅសល់ប៉ុន្មាន និងត្រូវទិញបន្ថែមពេលណា។

  1. ៧

    កាត់ស្តុកស្វ័យប្រវត្តិ

    រាល់ការលក់កាត់ស្តុកដោយខ្លួនឯង មិនបាច់រាប់ដោយដៃ។

  2. ៨

    ជូនដំណឹងស្តុកជិតអស់

    កំណត់ចំនួនអប្បបរមា ហើយផ្ទាំងសង្ខេបបង្ហាញទំនិញដែលជិតអស់។

  3. ៩

    អ្នកផ្គត់ផ្គង់ និងការទិញចូល

    កត់ត្រាការទិញចូលពីអ្នកផ្គត់ផ្គង់ និងប្រាក់ដែលត្រូវបង់។

  4. ១០

    ស្លាកបាកូដ

    បោះពុម្ពស្លាកបាកូដសម្រាប់ទំនិញដែលមិនទាន់មានបាកូដ។

  5. ១១

    នាំចូលពី Excel

    បញ្ចូលបញ្ជីទំនិញរាប់រយក្នុងពេលតែមួយ ពីឯកសារ Excel។

អតិថិជន និងបំណុល

ថែរក្សាអតិថិជន និងប្រមូលប្រាក់ឲ្យទាន់ពេល។

  1. ១២

    បញ្ជីអតិថិជន

    ឈ្មោះ លេខទូរស័ព្ទ និងប្រវត្តិទិញរបស់អតិថិជនម្នាក់ៗ។

  2. ១៣

    បំណុលអតិថិជន

    មើលអ្នកជំពាក់ទាំងអស់ ទទួលប្រាក់ពេញ ឬបង់ខ្លះ។

  3. ១៤

    លក់បង់រំលស់

    គណនាប្រាក់ត្រូវបង់ប្រចាំខែ និងតាមដានអ្នកបង់យឺត (ហាងលក់ទំនិញ សម្ភារៈសំណង់ ទូរស័ព្ទ)។

  4. ១៥

    ផ្ញើសារទៅអតិថិជន

    សរសេរម្តង ហើយផ្ញើតាម Telegram ឬ SMS ដូចជារំលឹកបំណុល ឬប្រូម៉ូសិន។

គិតលុយ ដុល្លារ និងរៀល · បិទបញ្ជីប្រចាំថ្ងៃ

ទទួលលុយបានទាំងពីររូបិយប័ណ្ណ ហើយរាប់លុយក្នុងថតរាល់ល្ងាច ដឹងភ្លាមថាលើស ឬខ្វះ។

  1. ១៦

    ទទួលដុល្លារ រៀល ឬទាំងពីរ

    ចុចក្រដាសប្រាក់ដែលភ្ញៀវឲ្យ ($5, 20,000៛…) ឬវាយចំនួន។ សរុបបង្ហាញជាដុល្លារ និងរៀល តាមអត្រាប្តូរប្រាក់របស់ហាង។

  2. ១៧

    អាប់លុយត្រឹមត្រូវ

    ប្រព័ន្ធគណនាលុយអាប់ជា ដុល្លារ + រៀល ដុល្លារសុទ្ធ ឬរៀលសុទ្ធ ហើយបោះពុម្ពលើបង្កាន់ដៃ។

  3. ១៨

    រាប់លុយពេលបិទហាង

    វាយចំនួនសន្លឹកក្រដាសប្រាក់ដុល្លារ និងរៀល — ប្រព័ន្ធបូក ហើយប្រាប់ថា ត្រូវគ្នា លើស ឬខ្វះ។

  4. ១៩

    របាយការណ៍ Z និងប្រវត្តិ

    បោះពុម្ពរបាយការណ៍ Z (80mm ឬ A4) ហើយម្ចាស់មើលប្រវត្តិបិទបញ្ជីគ្រប់ថ្ងៃ។

  5. ២០

    រំលឹក និងរបាយការណ៍តាម Telegram

    ដល់ម៉ោងបិទហាង ប្រព័ន្ធរំលឹក ហើយម្ចាស់ទទួលលទ្ធផលរាប់លុយតាម Telegram។

ការភ្ជាប់

ភ្ជាប់ជាមួយសេវាដែលអ្នកប្រើរាល់ថ្ងៃ

Frienddy ធ្វើការជាមួយធនាគារ និងកម្មវិធីដែលអាជីវកម្មខ្មែរប្រើស្រាប់។

ABA KHQR · PayWay

បង់ថ្លៃកញ្ចប់ដោយស្កេន ABA KHQR ហើយកញ្ចប់ដំណើរការដោយស្វ័យប្រវត្តិ។ ហាងក៏អាចបង្ហាញ KHQR ផ្ទាល់ខ្លួនពេលគិតលុយ។

Telegram

Bot សម្រាប់បើក Frienddy ទទួលដំណឹង ចូលគណនី និងផ្ញើសារទៅអតិថិជន។

Google

ចូលគណនីដោយគណនី Google តែមួយចុច។

ត្រៀមរៀបចំអាជីវកម្មឲ្យមានរបៀបហើយឬនៅ?

ចូលរួមជាមួយអាជីវកម្មទូទាំងប្រទេសកម្ពុជាដែលកំពុងប្រើ Frienddy — សាកល្បងឥតគិតថ្លៃ ១ ខែ។