ប្រព័ន្ធគ្រប់គ្រងសម្រាប់អាជីវកម្មរបស់អ្នក
ជ្រើសរើសក្នុងចំណោម ២៧ ប្រព័ន្ធ ដែលរៀបចំរួចសម្រាប់អាជីវកម្មកម្ពុជា — ជាភាសាខ្មែរ បង់តាម ABA KHQR និងសាកល្បងឥតគិតថ្លៃ ១ ខែ។
គ្រប់ប្រព័ន្ធអាចសាកមើលផ្ទាល់បាន ដោយមិនចាំបាច់ចុះឈ្មោះ — ចុចលើប្រព័ន្ធ រួចចុច «សាកមើលគំរូ»។
ហាង និងលក់រាយ
POS ស្កេនបាកូដ ស្តុក និងការទិញចូលការលក់ផលិតផល
លក់តាម POS គ្រប់គ្រងស្តុក ទិញចូលពីអ្នកផ្គត់ផ្គង់ និងដឹងប្រាក់ចំណេញពិតប្រាកដរបស់ហាង។
ម៉ាត និងហាងលក់រាយ
លក់ស្កេនបាកូដ គ្រប់គ្រងស្តុក ថ្ងៃផុតកំណត់ ការទិញចូល និងបំណុលអតិថិជន សម្រាប់ម៉ាត និងហាងលក់ចាប់ហួយ។
ឱសថស្ថាន
លក់ថ្នាំតាម POS តាមដានលេខបាច់ ថ្ងៃផុតកំណត់ ស្តុក និងវេជ្ជបញ្ជា សម្រាប់ឱសថស្ថាន និងហាងលក់ថ្នាំ។
ហាងទូរស័ព្ទ និងជួសជុល
លក់ទូរស័ព្ទ និងគ្រឿងបន្លាស់តាម POS តាមដាន IMEI ការធានា និងសំបុត្រជួសជុល ពីទទួលដល់ប្រគល់។
ហាងសម្ភារៈសំណង់
លក់ស៊ីម៉ងត៍ ដែក ឥដ្ឋ ខ្សាច់ និងគ្រឿងទេសសំណង់ តាមដានការដឹកជញ្ជូន និងបំណុលអ្នកម៉ៅការ។
ម្ហូប និងភេសជ្ជៈ
ម៉ឺនុយ តុ ការកម្ម៉ង់ និងគ្រឿងផ្សំហាងកាហ្វេ
ម៉ាស៊ីនគិតលុយ (POS) លឿន គ្រប់គ្រងម៉ឺនុយ តុ ស្តុកវត្ថុធាតុដើម និងបុគ្គលិក ពីទូរស័ព្ទ ឬ Tablet។
ភោជនីយដ្ឋាន
POS សម្រាប់ញ៉ាំនៅហាង ខ្ចប់ និងដឹកជញ្ជូន ការកក់តុ ម៉ឺនុយ អតិថិជន ស្តុក ការទិញចូល និងបុគ្គលិក។
ហាងខារ៉ាអូខេ
គិតម៉ោងបន្ទប់ដោយស្វ័យប្រវត្តិ លក់ភេសជ្ជៈ និងម្ហូបចូលវិក្កយបត្របន្ទប់ ការកក់បន្ទប់ ស្តុក បុគ្គលិក និងរបាយការណ៍។
សេវាកម្ម
ការណាត់ជួប ការងារជួសជុល និងការកម្ម៉ង់យានដ្ឋាន ជួសជុលរថយន្ត និងម៉ូតូ
ប័ណ្ណការងារជួសជុល ប្រវត្តិយានយន្ត គ្រឿងបន្លាស់ និងវិក្កយបត្រ សម្រាប់យានដ្ឋានរថយន្ត និងម៉ូតូ។
សេវាដឹកជញ្ជូន និងផ្ញើអីវ៉ាន់
ទទួលកញ្ចប់ លេខតាមដាន អ្នកដឹក COD (ប្រមូលប្រាក់) និងការទូទាត់ទៅហាង សម្រាប់សេវាដឹកជញ្ជូន។
ហាងកាត់ដេរ
ការកម្ម៉ង់ រង្វាស់អតិថិជន ក្រណាត់ ប្រាក់កក់ ថ្ងៃណាត់យក និងជាងដេរ។
សាឡន ស្ប៉ា និងហាងសម្ផស្ស
ការណាត់ជួប សេវាកម្ម និងផលិតផល POS សមាជិក និងកម្រៃជើងសាបុគ្គលិក សម្រាប់សាឡន ស្ប៉ា និងហាងក្រចក។
សេវាកម្មរៀបការ និងព្រឹត្តិការណ៍
កម្មវិធីការ កញ្ចប់សេវា ប្រាក់កក់ សម្ភារៈជួល (តង់ តុ កៅអី) ដៃគូ និងក្រុមការងារ។
ហាងបោកអ៊ុត
ទទួលខោអាវតាមគីឡូ ឬតាមដុំ តាមដានស្ថានភាព ថ្ងៃមកយក និងការដឹកជញ្ជូន។
ហិរញ្ញវត្ថុ
កម្ចី បញ្ចាំ ការប្រាក់ និងការសងហាងបញ្ចាំ
ចេញសំបុត្របញ្ចាំ គណនាការប្រាក់ដោយស្វ័យប្រវត្តិ និងរំលឹកថ្ងៃផុតកំណត់ — គ្មានការភ្លេច គ្មានការខាត។
ប្រាក់កម្ចី / ចងការ
បង្កើតតារាងសងប្រាក់ (ថេរ ឬថយចុះ) តាមដានការសង និងអ្នកខ្ចីយឺតយ៉ាវ ដោយមិនចាំបាច់គណនាដោយដៃ។
គណនេយ្យ
វិក្កយបត្រលក់ និងទិញ មាន VAT ការទទួល និងបង់ប្រាក់ តារាងគណនី ទ្រព្យសកម្មថេរ ពន្ធ និងរបាយការណ៍ហិរញ្ញវត្ថុដោយស្វ័យប្រវត្តិ។
អប់រំ និងសុខភាព
សិស្ស អ្នកជំងឺ សមាជិក និងការណាត់សាលាចំណេះទូទៅ
គ្រប់គ្រងសិស្ស គ្រូ ថ្នាក់ វត្តមាន ពិន្ទុ និងថ្លៃសិក្សា ក្នុងកន្លែងតែមួយ សម្រាប់សាលាឯកជន ឬរដ្ឋ។
គ្លីនិក
ប្រវត្តិអ្នកជំងឺ ការណាត់ជួប ការពិនិត្យ វេជ្ជបញ្ជា ថ្នាំ និងវិក្កយបត្រ សម្រាប់គ្លីនិកទូទៅ ធ្មេញ និងកុមារ។
ក្លឹបហាត់ប្រាណ
សមាជិក កញ្ចប់សមាជិកភាព ការចូលហាត់ គ្រូបង្វឹក និង POS លក់ភេសជ្ជៈ និងអាហារបំប៉ន។
សាលាឯកជន ភាសា និងកុំព្យូទ័រ
វគ្គសិក្សា កម្រិត ថ្នាក់ ការចុះឈ្មោះ ថ្លៃសិក្សាតាមវគ្គ វត្តមាន ពិន្ទុ និងបោះពុម្ពវិញ្ញាបនបត្រ មានកូដផ្ទៀងផ្ទាត់។
ស្នាក់នៅ ទេសចរណ៍ និងអចលនទ្រព្យ
បន្ទប់ ការកក់ អ្នកជួល និងដំណើរកម្សាន្តភ្នាក់ងារអចលនទ្រព្យ
បញ្ជីដី ផ្ទះ ខុនដូ អតិថិជនទិញ/លក់ ការណាត់មើល កិច្ចព្រមព្រៀង និងកម្រៃជើងសាភ្នាក់ងារ។
សណ្ឋាគារ និងផ្ទះសំណាក់
ការកក់បន្ទប់ ចូល/ចេញ ស្ថានភាពបន្ទប់ ភ្ញៀវ សេវាបន្ថែម និងការសម្អាត សម្រាប់សណ្ឋាគារ ផ្ទះសំណាក់ និងរីសត។
ផ្ទះជួល បន្ទប់ជួល និងខុនដូ
បន្ទប់/ផ្ទះជួល អ្នកជួល កិច្ចសន្យា អំណានទឹកភ្លើង វិក្កយបត្រប្រចាំខែ និងការជួសជុល។
ការជួលរថយន្ត និងម៉ូតូ
យានយន្ត ការជួល ឯកសារធានា ប្រាក់កក់ ការថែទាំ និងការរំលឹកថ្ងៃប្រគល់។
ភ្នាក់ងារទេសចរណ៍
កញ្ចប់ដំណើរកម្សាន្ត ការកក់ មគ្គុទ្ទេសក៍ យានជំនិះ អ្នកបើកបរ និងប្រាក់កក់ សម្រាប់ភ្នាក់ងារទេសចរណ៍។
កសិកម្ម បុគ្គលិក និងផ្សេងៗ
កសិដ្ឋាន ប្រាក់ខែ និងប្រព័ន្ធតាមតម្រូវការរកមិនឃើញប្រព័ន្ធដែលអ្នកស្វែងរកទេ?
យើងអាចរៀបចំប្រព័ន្ធតាមតម្រូវការសម្រាប់អាជីវកម្មរបស់អ្នក។
និយាយជាមួយយើងចាប់ផ្តើមក្នុង ៣ ជំហាន
ជ្រើសប្រព័ន្ធ
ជ្រើសប្រព័ន្ធដែលត្រូវនឹងប្រភេទអាជីវកម្ម និងកញ្ចប់ដែលសមនឹងទំហំរបស់អ្នក។
សាកល្បងឥតគិតថ្លៃ
ប្រើបានភ្លាមៗ សាកល្បងឥតគិតថ្លៃ ១ ខែ ដោយមិនចាំបាច់បង់មុន។ ក្រោយមក បង់តាម ABA KHQR។
ចាប់ផ្តើមប្រើ
បញ្ចូលទិន្នន័យ អញ្ជើញបុគ្គលិក ហើយប្រើលើទូរស័ព្ទ កុំព្យូទ័រ ឬ Telegram។
ត្រូវការប្រព័ន្ធពិសេសសម្រាប់អាជីវកម្មរបស់អ្នក?
យើងរចនា និងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រង គេហទំព័រ និង Telegram Mini App តាមតម្រូវការ។