-
១
បើក «ការកំណត់»
ចុច «ការកំណត់» នៅផ្នែក «ការគ្រប់គ្រង» ខាងក្រោមម៉ឺនុយ (សម្រាប់ម្ចាស់ និងអ្នកគ្រប់គ្រងប៉ុណ្ណោះ)។

-
២
ព័ត៌មានទូទៅ
បញ្ចូលឈ្មោះ លេខទូរស័ព្ទ អាសយដ្ឋាន ហើយ Upload ឡូហ្គោ។ ឡូហ្គោ និងព័ត៌មានទាំងនេះបង្ហាញលើវិក្កយបត្រ និងបង្កាន់ដៃ។
-
៣
រូបិយប័ណ្ណ និងអត្រាប្តូរប្រាក់
ជ្រើសដុល្លារ ឬរៀល ហើយកំណត់អត្រា ១ ដុល្លារ = ? រៀល។ ប្រព័ន្ធប្រើអត្រានេះសម្រាប់បង្ហាញតម្លៃរៀល។
-
៤
រូបរាង Dashboard
ក្នុង «រូបរាង Dashboard» ជ្រើសរូបរាងដែលចូលចិត្ត (បុរាណ ភ្លឺស្អាត សមុទ្រខៀវ ថ្ងៃលិច ក្រាហ្វីត ឬពណ៌ប្រព័ន្ធ)។ មុខងារនៅដដែល — ប្តូរតែពណ៌ ម៉ឺនុយ និងទំព័រសង្ខេប។ ចុច «រក្សាទុក»។

-
៥
ឯកសារ និងហត្ថលេខា
ក្នុងផ្នែក «ឯកសារ» បញ្ចូលឈ្មោះ និងតួនាទីអ្នកចុះហត្ថលេខា ទីកន្លែង និងចំណាំលើបង្កាន់ដៃ។

-
៦
KHQR របស់ហាង
Upload រូប QR ពីកម្មវិធីធនាគាររបស់អ្នក (ABA → ទទួលប្រាក់) ជាមួយឈ្មោះ និងលេខគណនី។ ពេលលក់ ហើយជ្រើស «ABA» QR នេះបង្ហាញឲ្យអតិថិជនស្កេនបង់ចូលគណនីអ្នកផ្ទាល់។ ចុច «រក្សាទុក»។

នៅតែត្រូវការជំនួយ?
ក្រុមការងារ Frienddy រីករាយជួយអ្នកជាភាសាខ្មែរ។