បង្កើតសម្រាប់អាជីវកម្មខ្មែរ · ភាសាខ្មែរ និងអង់គ្លេស

គ្រប់គ្រងអាជីវកម្មរបស់អ្នក យ៉ាងងាយស្រួល — Platform តែមួយ មានគ្រប់ប្រព័ន្ធដែលអ្នកត្រូវការ។

សាលារៀន ហាងបញ្ចាំ អាជីវកម្មកម្ចី ហាងកាហ្វេ ហាងលក់ទំនិញ និងអាជីវកម្មជាង ២០ ប្រភេទទៀត៖ ជ្រើសរើសប្រព័ន្ធដែលសមនឹងអ្នក ចាប់ផ្តើមប្រើក្នុងមួយនាទី — សាកល្បងឥតគិតថ្លៃ ១ ខែ។ បង់តាម ABA KHQR មិនចាំបាច់ដំឡើង ប្រើបានលើទូរស័ព្ទ Tablet និងកុំព្យូទ័រ។

សាកល្បងឥតគិតថ្លៃ ១ ខែ មិនត្រូវការកាតឥណទាន បង់តាម ABA KHQR
KHQR
$25.00
ស្កេនដោយ ABA Mobile
ប្រព័ន្ធរបស់យើង

ជ្រើសរើសប្រព័ន្ធដែលបង្កើតឡើងសម្រាប់អាជីវកម្មរបស់អ្នក

២៧ ប្រព័ន្ធ រៀបចំតាមប្រភេទអាជីវកម្ម — ជ្រើសប្រភេទរបស់អ្នក ដើម្បីមើលប្រព័ន្ធដែលសមស្រប។

៥ ប្រព័ន្ធ

ហាង និងលក់រាយ

POS ស្កេនបាកូដ ស្តុក និងការទិញចូល

ការលក់ផលិតផលម៉ាត និងហាងលក់រាយឱសថស្ថាន +២
៣ ប្រព័ន្ធ

ម្ហូប និងភេសជ្ជៈ

ម៉ឺនុយ តុ ការកម្ម៉ង់ និងគ្រឿងផ្សំ

ហាងកាហ្វេភោជនីយដ្ឋានហាងខារ៉ាអូខេ
៦ ប្រព័ន្ធ

សេវាកម្ម

ការណាត់ជួប ការងារជួសជុល និងការកម្ម៉ង់

យានដ្ឋាន ជួសជុលរថយន្ត និងម៉ូតូសេវាដឹកជញ្ជូន និងផ្ញើអីវ៉ាន់ហាងកាត់ដេរ +៣
៣ ប្រព័ន្ធ

ហិរញ្ញវត្ថុ

កម្ចី បញ្ចាំ ការប្រាក់ និងការសង

ហាងបញ្ចាំប្រាក់កម្ចី / ចងការគណនេយ្យ
៤ ប្រព័ន្ធ

អប់រំ និងសុខភាព

សិស្ស អ្នកជំងឺ សមាជិក និងការណាត់

សាលាចំណេះទូទៅគ្លីនិកក្លឹបហាត់ប្រាណ +១
៥ ប្រព័ន្ធ

ស្នាក់នៅ ទេសចរណ៍ និងអចលនទ្រព្យ

បន្ទប់ ការកក់ អ្នកជួល និងដំណើរកម្សាន្ត

ភ្នាក់ងារអចលនទ្រព្យសណ្ឋាគារ និងផ្ទះសំណាក់ផ្ទះជួល បន្ទប់ជួល និងខុនដូ +២
១ ប្រព័ន្ធ

កសិកម្ម បុគ្គលិក និងផ្សេងៗ

កសិដ្ឋាន ប្រាក់ខែ និងប្រព័ន្ធតាមតម្រូវការ

កសិដ្ឋាន

មើលប្រព័ន្ធទាំង ២៧

គ្រប់ប្រព័ន្ធអាចសាកមើលផ្ទាល់បាន ដោយមិនចាំបាច់ចុះឈ្មោះ — ចុចលើប្រព័ន្ធ រួចចុច «សាកមើលគំរូ»។

របៀបដំណើរការ

ចាប់ផ្តើមប្រើបានក្នុង ៤ ជំហាន

បង្កើតគណនី

ចុះឈ្មោះដោយអ៊ីមែល ក្នុងរយៈពេលមិនដល់មួយនាទី។

ជ្រើសរើសប្រព័ន្ធ

ជ្រើសរើសប្រព័ន្ធ និងកញ្ចប់ដែលសមនឹងទំហំអាជីវកម្មរបស់អ្នក។

ចាប់ផ្តើមប្រើឥតគិតថ្លៃ

សាកល្បងឥតគិតថ្លៃ ១ ខែ — មិនចាំបាច់បង់មុនទេ។ ក្រោយមក បង់តាម ABA KHQR ហើយបង់ ៣ ខែ ថែម ១ ខែ ឥតគិតថ្លៃ។

បង់តាម ABA KHQR

ស្កេនបង់ប្រចាំខែ ឬប្រចាំឆ្នាំ។ កញ្ចប់ដំណើរការភ្លាមៗ។

សេវាកម្មឌីជីថល

លើសពីប្រព័ន្ធ — យើងជួយអាជីវកម្មរបស់អ្នករីកចម្រើនលើអនឡាញ

ចាប់ពីគេហទំព័រ ប្រព័ន្ធតាមតម្រូវការ Telegram Mini App រហូតដល់ការផ្សព្វផ្សាយលើ Facebook និង TikTok។

រចនា និងបង្កើតគេហទំព័រ

គេហទំព័រក្រុមហ៊ុន ទំព័រលក់ផលិតផល ឬ Landing Page ដែលស្អាត លឿន ប្រើបានល្អលើទូរស័ព្ទ និងងាយស្វែងរកលើ Google។ អ្នកអាចកែខ្លឹមសារដោយខ្លួនឯងតាមរយៈផ្ទាំងគ្រប…

ប្រព័ន្ធគ្រប់គ្រងតាមតម្រូវការ

អាជីវកម្មរបស់អ្នកមានដំណើរការការងារពិសេស? យើងវិភាគ និងបង្កើតប្រព័ន្ធផ្ទាល់ខ្លួនសម្រាប់អ្នក — ERP, HR និងប្រាក់ខែ, ស្តុក, គ្លីនិក, សណ្ឋាគារ, យានដ្ឋាន, …

Telegram Mini App និង Bot សម្រាប់អាជីវកម្ម

អតិថិជននៅកម្ពុជាប្រើ Telegram រាល់ថ្ងៃ។ ដាក់ហាង ម៉ឺនុយ ការកក់ ឬកម្មវិធីសមាជិកភាព ចូលក្នុង Telegram ផ្ទាល់ — មិនចាំបាច់ទាញយកកម្មវិធីថ្មី។ ទទួលការកម្ម៉…

កម្មវិធីទូរស័ព្ទ Android និង iOS

កម្មវិធីទូរស័ព្ទសម្រាប់អតិថិជន ឬបុគ្គលិករបស់អ្នក — ការកម្ម៉ង់ សមាជិកភាព ពិន្ទុរង្វាន់ ការជូនដំណឹង ឬកម្មវិធីសម្រាប់បុគ្គលិកធ្វើការក្រៅការិយាល័យ។

ហាងអនឡាញ (E-commerce)

លក់ផលិតផលអនឡាញ ២៤ ម៉ោង ជាមួយកន្ត្រកទំនិញ ការបង់ប្រាក់ ABA KHQR ការគណនាថ្លៃដឹក និងការគ្រប់គ្រងស្តុកភ្ជាប់ជាមួយហាងពិតរបស់អ្នក។

ភ្ជាប់ប្រព័ន្ធទូទាត់ ABA PayWay / KHQR

មានគេហទំព័រ ឬកម្មវិធីរួចហើយ? យើងភ្ជាប់ការបង់ប្រាក់ ABA PayWay, KHQR ឬកាតឥណទាន ឱ្យដំណើរការដោយសុវត្ថិភាព និងបញ្ជាក់ការបង់ប្រាក់ដោយស្វ័យប្រវត្តិ។

ហេតុអ្វីជ្រើសរើស Frienddy

គ្រប់យ៉ាងដែលអាជីវកម្មខ្នាតតូចត្រូវការ

រចនាឡើងតាមរបៀបដែលអាជីវកម្មនៅកម្ពុជាធ្វើការពិតប្រាកដ។

របាយការណ៍ច្បាស់លាស់

ចំណូល ចំណាយ ប្រាក់ចំណេញ មុខលក់ដាច់ និងការលក់របស់បុគ្គលិក — ប្រចាំថ្ងៃ ខែ ឆ្នាំ។ ទាញយក Excel បាន។

Mini App ហាង

ភ្ញៀវស្កែន QR មើលម៉ឺនុយ និងកម្ម៉ង់ពីទូរស័ព្ទ ហើយដំឡើងទុកលើទូរស័ព្ទបាន។ ការកម្ម៉ង់ចូល POS ភ្លាមៗ។

វត្តមានបុគ្គលិកតាម QR

បុគ្គលិកស្កែនដោយទូរស័ព្ទខ្លួនឯង។ ដឹងអ្នកមកយឺត ម៉ោងធ្វើការ និងម៉ោងបន្ថែម ដោយមិនបាច់ចុះសៀវភៅ។

បិទបញ្ជីប្រចាំថ្ងៃ

រាប់លុយក្នុងថតពេលបិទហាង ដឹងភ្លាមថាលុយលើស ឬខ្វះ ហើយទទួលរបាយការណ៍តាម Telegram។

ដុល្លារ រៀល និង KHQR

ទទួលលុយបានទាំងពីររូបិយប័ណ្ណ ប្រព័ន្ធគណនាលុយអាប់ឲ្យ។ ភ្ញៀវស្កែន KHQR របស់ហាងបង់បាន។

របាយការណ៍តាម Telegram

រាល់ល្ងាច ទទួលសង្ខេបចំណូល ចំណាយ និងស្តុកជិតអស់ ដោយមិនបាច់បើកប្រព័ន្ធ។

ទូរស័ព្ទ Tablet កុំព្យូទ័រ

ប្រើតាម Browser មិនបាច់ដំឡើង។ ភាសាខ្មែរ និងអង់គ្លេស ហើយជ្រើសរូបរាង Dashboard តាមចិត្តបាន។

គណនីបុគ្គលិក និងតួនាទី

បុគ្គលិកម្នាក់ៗមានគណនីផ្ទាល់ខ្លួន និងសិទ្ធិខុសៗគ្នា។ ដឹងថាអ្នកណាធ្វើអ្វី។

សុវត្ថិភាព និងបម្រុងទុក

ទិន្នន័យអាជីវកម្មនីមួយៗបំបែកដាច់ពីគ្នា អ៊ិនគ្រីប និងបម្រុងទុករៀងរាល់ថ្ងៃ។

មើលមុខងារទាំងអស់

បង់ថ្លៃប្រើប្រាស់ក្នុងប៉ុន្មានវិនាទី តាម ABA KHQR

បើក ABA Mobile ឬកម្មវិធីធនាគារណាមួយដែលគាំទ្រ KHQR ស្កេន ហើយរួចរាល់។ កញ្ចប់របស់អ្នកដំណើរការដោយស្វ័យប្រវត្តិ ពេលការបង់ប្រាក់ត្រូវបានបញ្ជាក់ — មិនចាំបាច់ផ្ទៀងផ្ទាត់ការផ្ទេរប្រាក់ មិនចាំបាច់រង់ចាំ។

មើលតម្លៃ
KHQR
Frienddy · អាជីព
$22.00 / ខែ
មតិអតិថិជន

ម្ចាស់អាជីវកម្មនិយាយអំពី Frienddy

★★★★★
ប្រព័ន្ធរបស់ Frienddy ពិតជាល្អសម្រាប់គ្រប់គ្រងណាស់។
រ
រចនា ម្ចាស់ហាង · អាហារដ្ឋាន ជំនោរស្រះស្រង់ ប្រព័ន្ធគ្រប់គ្រងភោជនីយដ្ឋាន
សារពីស្ថាបនិក

ហេតុអ្វីខ្ញុំបង្កើត Frienddy

ខ្ញុំបានបង្កើត Frienddy ព្រោះម្ចាស់អាជីវកម្មខ្មែរជាច្រើន នៅតែកត់ត្រាការលក់ ស្តុក និងបំណុលក្នុងសៀវភៅ ឬ Excel ដែលងាយបាត់ ហើយពិបាកដឹងថាខែនេះចំណេញប៉ុន្មាន។ ប្រព័ន្ធល្អៗភាគច្រើន មានតម្លៃខ្ពស់ ជាភាសាបរទេស ឬពិបាកប្រើ។

គោលដៅរបស់យើងគឺសាមញ្ញ៖ ផ្តល់ប្រព័ន្ធជាភាសាខ្មែរ ដែលប្រើបានភ្លាមៗលើទូរស័ព្ទ តម្លៃសមរម្យ និងបង់ប្រាក់ងាយៗតាម ABA KHQR — ដើម្បីឱ្យអ្នកមានពេលផ្តោតលើអតិថិជន និងការរីកចម្រើនរបស់អាជីវកម្ម។

រស់ បញ្ញា
រស់ បញ្ញាស្ថាបនិក និងនាយកប្រតិបត្តិ · Frienddy
FAQ

សំណួរដែលសួរញឹកញាប់

តើខ្ញុំត្រូវដំឡើងកម្មវិធីអ្វីទេ?

ទេ។ Frienddy ដំណើរការលើ Web Browser ក្នុងទូរស័ព្ទ Tablet ឬកុំព្យូទ័រ។ គ្រាន់តែចូលគណនីនៅ frienddy.biz។

តើអាចសាកល្បងប្រើមុនបានទេ?

បាន។ អាជីវកម្មថ្មីនីមួយៗទទួលបានសាកល្បងឥតគិតថ្លៃ ១ ខែ ដោយមិនចាំបាច់បង់មុន។ ក្រោយការសាកល្បង បង់តាម ABA KHQR ប្រចាំខែ ៣ ខែ ឬប្រចាំឆ្នាំ — ពេលបង់ ៣ ខែ ថែម ១ ខែ ឥតគិតថ្លៃ។ ទិន្នន័យដែលបានបញ្ចូលពេលសាកល្បង នៅដដែលទាំងអស់។

តើខ្ញុំបង់ប្រាក់ដោយរបៀបណា?

ការបង់ប្រាក់ប្រើ ABA KHQR។ ស្កេន QR ដោយ ABA Mobile ឬកម្មវិធីធនាគារដែលគាំទ្រ KHQR។ កញ្ចប់នឹងដំណើរការដោយស្វ័យប្រវត្តិ។

បើខ្ញុំមិនបន្តការប្រើប្រាស់ តើមានអ្វីកើតឡើង?

ទិន្នន័យរបស់អ្នកត្រូវបានរក្សាទុកដោយសុវត្ថិភាព។ អ្នកនៅតែអាចមើលបាន ប៉ុន្តែការបន្ថែម ឬកែប្រែត្រូវផ្អាករហូតដល់អ្នកបន្តការប្រើប្រាស់។

តើខ្ញុំអាចប្រើច្រើនប្រព័ន្ធបានទេ?

បាន។ គណនីតែមួយអាចគ្រប់គ្រងអាជីវកម្មច្រើន — ឧទាហរណ៍ ហាងកាហ្វេ និងហាងលក់ទំនិញ — ដែលនីមួយៗមានកញ្ចប់ផ្ទាល់ខ្លួន។

តើអាចបន្ថែមមុខងារដែលយើងត្រូវការបានទេ?

បាន។ Platform របស់យើងជាប្រព័ន្ធ Module ដូច្នេះយើងអាចបន្ថែមមុខងារ និងព័ត៌មានថ្មីៗទៅក្នុងប្រព័ន្ធណាមួយបាន។ សូមទាក់ទងមកយើង។

ត្រៀមខ្លួនរៀបចំអាជីវកម្មឱ្យមានរបៀបហើយឬនៅ?

ចូលរួមជាមួយអាជីវកម្មទូទាំងប្រទេសកម្ពុជាដែលកំពុងប្រើ Frienddy — សាកល្បងឥតគិតថ្លៃ ១ ខែ។

ចាប់ផ្តើមប្រើ — សាកល្បងឥតគិតថ្លៃ ១ ខែ