ទំព័រមុខ / ជំនួយ / ឧបករណ៍ពិសេស

លក់តាមផ្ទាំងលក់ (POS)

លក់ ទទួលប្រាក់ និងចេញបង្កាន់ដៃ។

  1. ១

    បើក «ផ្ទាំងលក់ (POS)»

    ចុច «ផ្ទាំងលក់ (POS)» នៅម៉ឺនុយ។ ទំនិញបង្ហាញខាងឆ្វេង ហើយវិក្កយបត្រនៅខាងស្តាំ។

    បើក «ផ្ទាំងលក់ (POS)»
  2. ២

    បន្ថែមទំនិញ

    ចុចលើទំនិញ ឬស្កេនបាកូដ ឬវាយឈ្មោះក្នុងប្រអប់ស្វែងរក។ ចុច + ឬ − ដើម្បីប្ដូរចំនួន។

    បន្ថែមទំនិញ
  3. ៣

    បញ្ចុះតម្លៃ និងរបៀបបង់

    វាយចំនួនបញ្ចុះតម្លៃ (បើមាន) ហើយជ្រើស «សាច់ប្រាក់» «ABA» ឬ «ជំពាក់» (ត្រូវជ្រើសអតិថិជន)។ ជ្រើស ABA នឹងបង្ហាញ KHQR របស់ហាងឲ្យអតិថិជនស្កេន។

    បញ្ចុះតម្លៃ និងរបៀបបង់
  4. ៤

    ទទួលលុយ ដុល្លារ ឬរៀល

    ក្រោមសរុប ប្រព័ន្ធបង្ហាញតម្លៃជារៀលផង (តាមអត្រាប្តូរប្រាក់)។ ពេលបង់ «សាច់ប្រាក់» ផ្ទាំង «ទទួលសាច់ប្រាក់» បើកឡើង៖ ចុចក្រដាសប្រាក់ដែលអតិថិជនឲ្យ ($5, 20,000៛…) ឬវាយចំនួន ជាដុល្លារ រៀល ឬទាំងពីរ។ ប្រព័ន្ធគណនាលុយអាប់ជា ដុល្លារ + រៀល ដុល្លារសុទ្ធ ឬរៀលសុទ្ធ ហើយបោះពុម្ពលើបង្កាន់ដៃ។ ចុច Enter ដោយមិនវាយ = បង់គ្រប់ចំនួន។

    ទទួលលុយ ដុល្លារ ឬរៀល
  5. ៥

    គិតលុយ

    ចុច «គិតលុយ»។ ស្តុកត្រូវបានកាត់ ហើយបង្កាន់ដៃបោះពុម្ព (បើធីក «បោះពុម្ពវិក្កយបត្របន្ទាប់ពីលក់»)។ ការលក់ចូល «ការលក់» និងរបាយការណ៍។

    គិតលុយ

នៅតែត្រូវការជំនួយ?

ក្រុមការងារ Frienddy រីករាយជួយអ្នកជាភាសាខ្មែរ។

ទំនាក់ទំនង