ទំព័រមុខ / ជំនួយ / ការងារប្រចាំថ្ងៃ

វត្តមានបុគ្គលិកតាម QR

បុគ្គលិកស្កែន QR ដោយទូរស័ព្ទ ពេលមក និងពេលចេញ — ចូលបញ្ជីវត្តមានដោយស្វ័យប្រវត្តិ។

  1. ១

    បើកមុខងារ និងកំណត់វេន

    នៅម៉ឺនុយ «ការគ្រប់គ្រង» ចុច «វត្តមាន QR» → ផ្ទាំង «ការកំណត់»។ បើក «វត្តមាន QR» ហើយកំណត់ម៉ោងចូល ម៉ោងចេញ និងនាទីអនុគ្រោះ។ មកក្រោយម៉ោងចូល + នាទីអនុគ្រោះ = យឺត។ ធ្វើការលើសម៉ោងចេញ = ម៉ោងបន្ថែម។

    បើកមុខងារ និងកំណត់វេន
  2. ២

    ជ្រើសរបៀបស្កែន

    «QR បិទជញ្ជាំង»៖ បោះពុម្ព QR មួយបិទក្នុងហាង — គួរបើក GPS (ចុច «ប្រើទីតាំងខ្ញុំឥឡូវនេះ» ពេលនៅហាង) ដើម្បីកុំឲ្យស្កែនពីផ្ទះបាន។ «QR លើ Tablet»៖ QR ប្តូររៀងរាល់ ៣០ វិនាទី ថតរូបទុកប្រើពេលក្រោយមិនបាន។ អាចតម្រូវឲ្យថតរូបខ្លួនឯង (selfie) ផងដែរ។

    ជ្រើសរបៀបស្កែន
  3. ៣

    ផ្តល់ PIN ឲ្យបុគ្គលិក

    ផ្ទាំង «បុគ្គលិក & PIN»៖ ចុច «បង្កើត PIN» (ទុកទទេ = ប្រព័ន្ធបង្កើតឲ្យ)។ PIN បង្ហាញតែម្តង — កត់ទុក ឬប្រាប់បុគ្គលិក។ បុគ្គលិកដែលមានគណនីក្នុងក្រុម អាចភ្ជាប់ ដើម្បីមិនបាច់វាយ PIN។

    ផ្តល់ PIN ឲ្យបុគ្គលិក
  4. ៤

    បោះពុម្ព QR ឬបើកអេក្រង់ Tablet

    ចុច «បោះពុម្ព QR បិទជញ្ជាំង» (ក្រដាស A4) ឬ «អេក្រង់ Tablet» ហើយដាក់ Tablet នៅមាត់ទ្វារ។ អេក្រង់ Tablet បង្ហាញអ្នកទើបស្កែនថ្មីៗផង។

    បោះពុម្ព QR ឬបើកអេក្រង់ Tablet
  5. ៥

    បុគ្គលិកស្កែន

    បុគ្គលិកបើកកាមេរ៉ាទូរស័ព្ទ ស្កែន QR ហើយវាយ PIN (តែលើកដំបូង បើធីក «ចងចាំខ្ញុំ»)។ ស្កែនលើកទី១ = ចុះម៉ោងចូល ស្កែនលើកទី២ = ចុះម៉ោងចេញ។ មិនបាច់ដំឡើងកម្មវិធីទេ។

    បុគ្គលិកស្កែន
  6. ៦

    មើលវត្តមានថ្ងៃនេះ និងប្រចាំខែ

    ផ្ទាំង «ថ្ងៃនេះ» បង្ហាញអ្នកមកទាន់ម៉ោង មកយឺត មិនទាន់មក និងច្បាប់។ ផ្ទាំង «ប្រចាំខែ» សរុបថ្ងៃមក ថ្ងៃយឺត ម៉ោងធ្វើការ និងម៉ោងបន្ថែម។ ប្រព័ន្ធ HR៖ ចុច «បង្កើតប្រាក់ខែពីវត្តមាន»។ កែកំណត់ត្រាណាមួយបាន ក្នុងបញ្ជី «វត្តមានបុគ្គលិក»។

    មើលវត្តមានថ្ងៃនេះ និងប្រចាំខែ

នៅតែត្រូវការជំនួយ?

ក្រុមការងារ Frienddy រីករាយជួយអ្នកជាភាសាខ្មែរ។

ទំនាក់ទំនង